| | 0 Comments

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លៀតពីការងារដ៏មមាញឹករបស់ខ្លួនអនុញ្ញាតឱ្យ ហុង ភារិន បានចូលជួបសម្តែងការគួរសម និងផ្តល់ដំបូន្មានមួយចំនួនសម្រាប់ឱ្យនិស្សិតរូបនេះស្វែងរកភាពជោគជ័យក្នុងជីវិត……

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ បានឆ្លៀតពីការងារមមាញឹករបស់ខ្លួនអនុញ្ញាតឱ្យ ហុង ភារិន បានចូលជួបសម្តែងការគួរសម និងផ្តល់ដំបូន្មានមួយចំនួនសម្រាប់ឱ្យនិស្សិតរូបនេះស្វែងរកភាពជោគជ័យក្នុងជីវិត។ ហើយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ជូននូវឃ្លាទូន្មានជាភាសាអង់គ្លេសថា «I Must Study Harder» ប្រែថា «ខ្ញុំដាច់ខាតត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឲ្យកាន់តែខ្លាំងឡើង» ដល់និស្សិត ហុង ភារិន ដើម្បីជំរុញលើកទឹកចិត្តឱ្យ ភារិន កាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត។ កាលពីពេលថ្មីៗនេះ និស្សិត ហុង ភារិន បានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជា «អច្ឆរិយកម្ពុជា» ថែមទៀតផង។ ក្តីសុបិន្តរបស់និស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រឆ្នាំទី៤រូបនេះ […]

| | 0 Comments

មន្រ្តីធំៗ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពីររូបត្រូវបានព្រះរាជអាជ្ញាកោះហៅសាកសួរជាបន្ដបន្ទាប់ ករណីពាក់ព័ន្ធការផ្ដល់ដីសម្បទានជិត ១០០០០ហិចតា ទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត………

ខេត្តមណ្ឌលគិរី ៖ ឧត្តមសេនីយ៍ សៅ សុខា ចុះបង្ក្រាបបទល្មើសព្រៃឈើជាលក្ខណៈទ្រង់ទ្រាយធំនៅភូមិភាគឥសាន្ដរបស់គណៈកម្មកាជាតិដើម្បីទប់ស្កាត់បង្កានិងបង្ក្រាបបទល្មើសធន់ធានធម្មជាតិ។ បានរកឃើញអ្នកពាក់ព័ន្ធការរកស៊ីបទល្មើសព្រៃជាបន្តបន្ទាប់និងបានចាប់ខ្លួនឧកញ៉ាអ្នកពាក់ព័ន្ធនិងមនុស្សមួយចំនួន ជាមួយគ្នានេះមន្ដ្រីគ្រាក់ៗពីររូបនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ត្រូវបានលោកព្រះរាជអាជ្ញា ហៀង សុភក្រ្ដ ហៅសួរនាំជាបន្តបន្ទាប់ផងដែរ ពាក់ព័ន្ធការផ្ដលដីសម្បទានជិត១ ម៉ឺនហិចតាឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត ។ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានបន្តការកោះអញ្ជើញ​ ឯកឧត្តម ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច និង​​ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលបំភ្លឺ នៅចំពោះមុខតំណាងអយ្យការផងដែរ ។ បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ ក្រៅពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម ក៏មានមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ, ថៅកែក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចជាជនជាតិចិន, មន្ត្រីក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើជាង ២០នាក់ទៀត ក៏ត្រូវតំណាងអយ្យការកោះហៅឲ្យចូលខ្លួនបំភ្លឺផងដែរ ។ ក្នុងនោះមាន ឧកញ៉ា ស៊ឹង […]

| | 0 Comments

នាព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៩នេះ សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការបញ្ជូនខ្លួន សាហាយនិងស្រ្តីជាប្រពន្ធ ដែលហ៊ានផ្សំគំនិតជាមួយសាហាយបាញ់សម្លាប់ ប្តីរបស់ខ្លួន រួមទំាងបក្សពួក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់…….

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៩នេះ សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការបញ្ជូនខ្លួន សាហាយនិងស្រ្តីជាប្រពន្ធដែលមានឈ្មោះ ឃឿន ស៊ី ហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ដែលហ៊ានផ្សំគំនិតជាមួយសាហាយបាញ់សម្លាប់ ប្តីរបស់ខ្លួន រួមទំាងបក្សពួក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកកាលពីកណ្តាលអធ្រាត្រ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង ដែលបានបង្កឲ្យបុរសម្នាក់ជា គ្រូបង្រៀនបានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុ ចំណែកខ្មាន់កាំភ្លើង ក៏បានរត់គេចបាត់ដោយសុវត្ថិភាព។ ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត ដោយបានធ្វើការសាកសួរ អ្នកជិតខាង រួមទាំងសាច់ញាតិខាងជនរងគ្រោះ (សព) ទើបបានទទួលតម្រុយមកថា កន្លងមកជនសង្ស័យជាប្រពន្ធ រស់នៅមិនចុះសម្រុងនឹងគ្នាជាមួយ ប្តី សមត្ថកិច្ចក៏បានសាកសួរដេញដោលប្រពន្ធរងគ្រោះ។ ក្រោយពីសមត្ថកិច្ចបានធ្វើការ សាកសួររួចមក ក៏មានចំណុច គួរឲ្យសង្ស័យ ដោយដំបូងនាងបានកុហកប៉ូលិសថា ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថា ជនរងគ្រោះទៅធ្វើបុណ្យ នៅឯស្រុកកំណើត ស្ថិតក្នុងភូមិស្វាយជ្រុំ […]

| | 0 Comments

នគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការបង្រ្កាបជនសង្ស័យមួយក្រុមចំនួន ១៥នាក់ ដែលសង្ស័យជាក្រុមមុខសញ្ញាឆក់ប្លន់ នៅខណ្ឌសែនសុខ…….

(ភ្នំពេញ)៖ នគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការបង្រ្កាបជនសង្ស័យមួយក្រុមចំនួន ១៥នាក់ ដែលសង្ស័យជាក្រុមមុខសញ្ញាឆក់ប្លន់ នៅខណ្ឌសែនសុខនោះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាននៅមុខព្រលាន យន្តហោះពោធិ៍ចិនតុង ដែលក្រុមជនសង្ស័យទាំងនោះ កំពុងជិះម៉ូតូឆ្វែលទៅឆ្វែលមក នៅលើផ្លូវសហព័ន្ធរុស្ស៊ីប្រុងធ្វើសកម្មភាព។ មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២៖ ឈ្មោះ រិន រ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រកដ, ទី៣៖ឈ្មោះ រ៉ុង សុផា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៤៖ ឈ្មោះ សូត ឡៃហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៥៖ ឈ្មោះ ហឿន បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៦៖ ឈ្មោះ ទេស ណារដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៧៖ ឈ្មោះ […]

| | 0 Comments

ប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា បានធ្វើដំណើរមក ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី១៤ ដែលដណ្ដើមបានមេដាយ ៥គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី១៤……

(ភ្នំពេញ)៖ល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា បានធ្វើដំណើរមក ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី១៤ ដែលដណ្ដើមបានមេដាយ ៥គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី១៤ សម្រាប់យុវជនថ្នាល និងលើកទី២១ សម្រាប់ក្រុមជម្រើសជាតិ នៅប្រទេសប៊ុលហ្គារី កាលពីពេលថ្មីៗ ប្រកបដោយសុវត្ថិភាព ។ក្រោយមកដល់មាតុភូមិវិញ ថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករ ដែលដណ្ដើមបានជយលាភី បានបញ្ជាក់ថា ភាពជោគជ័យលើកនេះ មិនត្រឹមតែកើតចេញពីការខិតខំប្រឹងប្រែងរបស់អត្តពលិកម្នាក់ៗ គ្រូបង្វឹក និងថ្នាក់ដឹកនាំសហព័ន្ធនោះទេ ពិសេសគឺមានការរួមចំណែកដ៏សំខាន់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ ដែលបានបង្ហោះសារអបអរសាទរ និងជូនពរដល់អត្តពលិកកម្ពុជា ។សូមរំឭកថា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារក្រោយកីឡាករ ប៉ាល់ ជីវ័ន ឈ្នះមេដាយមាសថា «សូមអបអរសាទរដល់កីឡាករតេក្វាន់ដូកម្ពុជា ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF Taekwon-Do World […]

| | 0 Comments

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច បញ្ចប់តួនាទីជាទីប្រក្សារបស់ភិក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ បន្ទាប់ពីផ្ទុះរឿងអាស្រូវលួចដីវត្តលក់……

(ភ្នំពេញ)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច បញ្ចប់តួនាទីជាទីប្រក្សារបស់ភិក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ បន្ទាប់ពីផ្ទុះរឿងអាស្រូវលួចដីវត្តលក់។ ព្រះចៅអធិការវត្តគោកបញ្ជាន់ ព្រះអង្គ សេង ថងស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះសង្ឃអង្គនេះ បានបើកកិច្ចសហប្រតិបត្តិការជាមួយអាចារ្យ និងគណៈកម្មការវត្ត លួចលក់ដីវត្តចំនួន ២ទីតាំង បង្កភាពក្តៅក្រហាយដល់ប្រជាពុទ្ធបរិស័ទ ដែលឈានដល់មានរឿងនឹងគ្នានៅតុលាការក្រុងភ្នំពេញ។ ក្រោយមកអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា បានចុះទៅបង្ក្រាបបទល្មើសរំលោភយកដីស្រះវត្ត ឃាត់ខ្លួនបានបុរសម្នាក់ឈ្មោះ ហង្ស ពេជ្រ ជាមេការរបស់ លោក ហេង ចេស្តា បញ្ជូនទៅតុលាការដាក់គុកតាមច្បាប់។បន្ទាប់ពីរឿងរ៉ាវ លួចលក់ដីស្រះព្រះទន្លេ និងដីផ្លូវចូលវត្ត ផ្ទុះកាន់តែធំៗទៅ ក្រសួងធម្មការ និងសាសនា បានសហការជាមន្ត្រីមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅស្រាវជ្រាវដល់វត្តគោកបញ្ជាន់តែម្តង ដើម្បីរកឲ្យឃើញការពិត។ ទំនងជាដោយសារតែការពិតត្រូវបានលាតត្រដាងយ៉ាងច្បាស់បែបនេះហើយទើប ឈានដល់ការបញ្ចប់តូនាទីរបស់ព្រះអង្គ សេង ថង ដើម្បីរងចាំចំណាត់ការរបស់តុលាការលើករណីនេះជាបន្តទៀត។

| | 0 Comments

រឿងរ៉ាវដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខ្មាន់កាំភ្លើងបានធ្វើការបាញ់ប្រហារសម្លាប់ លោកគ្រូបង្រៀនម្នាក់ នៅកណ្តាលអធ្រាត្រ ឥឡូវនេះ ការពិតត្រូវបានលាតត្រដាងហើយ……

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រឿងរ៉ាវដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខ្មាន់កាំភ្លើងបានធ្វើការបាញ់ប្រហារសម្លាប់ លោកគ្រូបង្រៀនម្នាក់ នៅកណ្តាលអធ្រាត្រ ឥឡូវនេះ ការពិតត្រូវបានលាតត្រដាងហើយ សមត្ថកិច្ចស្រាវជ្រាវរហូតចាប់បាន ឃាតកបាញ់សម្លាប់ហើយ គឺជាប្រពន្ធ ដែលជួលឃាតកជាបក្សពួកសម្លាប់ប្តីខ្លួន នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ។ ជនជាប់ចោទដែលសមត្ថកិច្ចបានចាប់ខ្លួនខាងលើ ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន ភេទស្រីអាយុ២៦ឆ្នាំ គ្មានមុខរបរស្នាក់នៅជាមួយប្តី នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។ជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវបានចាប់ខ្លួនក្រោយពេលប៉ូលិសជំនាញព្រហ្មទណ្ឌបានធ្វើការស៊ើបសួរស្រាវជ្រាវអ្នកជិតខាងរួមទាំងសាច់ញាតិខាងជនរងគ្រោះ បានដឹងតម្រុយមកថា កន្លងមកជនសង្ស័យជាប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នាជាមួយប្តី ក៏ហៅមកសាកសួរ ដេញដោលជាច្រើន ចំណុចគួរឲ្យសង្ស័យ។ ទីបញ្ចប់ជនសង្ស័យជាប្រពន្ធបានសារភាពប្រាប់សមត្ថកិច្ចថា នាងជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯង ដោយសារជនរងគ្រោះជាប្តីរស់នៅមិនចុះសម្រុងនឹងគ្នាទើបនាងសម្រេចចិត្តធ្វើដូច្នេះ។

| | 0 Comments

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យពីភាពមិនប្រក្រតី អំពើពុករលួយ ដែលកើតឡើងនៅក្នុងប្រព័ន្ធតុលាការកម្ពុជា………

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យពិនិត្យពីភាពមិនប្រក្រតី អំពើពុករលួយ ដែលកើតឡើងនៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ ដែលមានការពុករលួយប្រើតាមរយៈមេធាវី តាមការលើកឡើងរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា បុគ្គលដែលជាចៅក្រម ព្រះរាជអាជ្ញា គាត់មិនមែនទៅយកលុយផ្ទាល់ពីពលរដ្ឋទេ គឺមេធាវីទេ ដែលគាត់ជាអ្នកយកលុយ ហើយយកទៅចែកបន្ត។

| | 0 Comments

ក្រសួងការពារជាតិ បានចេញប្រកាសមួយលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ…..

(ភ្នំពេញ)៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសមួយលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចាប់ពីពេលនេះតទៅ។ បើយោងតាមសេចក្តីប្រកាសបានបព្ចាក់អោយដឹងថា៖ លុបឈ្មោះចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទចំពោះវរសេនីយទោ ផែង វណ្ណៈអត្តលេខ ១៦៥៧៤៧ នាយទាហានរង់ចាំការងារ ទីចាតការបុគ្គលិក អគ្គបញ្ចាការដ្ឋា។ ដោយប្រព្រឹត្តខុសនឹងច្បាប់លក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

| | 0 Comments

សម្ដេចនាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុន សែន បានឯកភាពចំពោះការស្នើសុំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ……

សម្ដេចនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការស្នើសុំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ លោកស្នើសុំការអនុញ្ញាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលបានស្នើសុំបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ។ក្រៅពីការផ្ដន្ទាទោសនិងពិន័យជាប្រាក់និងស្នើសុំចារឈ្មោះឧក្រិដ្ឋជននៅលើផ្ទាំងសិលាដាក់តាំងនៅកន្លែងនិងរថយន្តដែលជាមធ្យោបាយបំផ្លាញព្រៃឈើកាលពីថ្ងៃទី២២ ខែសីហា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឯកភាពចំពោះសំណើរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយនឹងស្ថាប័នមានសមត្ថកិច្ច ក្នុងការអនុវត្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្ត។ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់ជនល្មើសទាំងអស់ហើយនឹងយកទ្រព្យសម្បត្តិទាំងអស់នោះដាក់មកជារបស់រដ្ឋ។ ហើយលោកស្នើសុំការអនុញ្ញាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលបានស្នើសុំបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ។ក្រៅពីការផ្ដន្ទាទោសនិងពិន័យជាប្រាក់និងស្នើសុំចារឈ្មោះឧក្រិដ្ឋជននៅលើផ្ទាំងសិលាដាក់តាំងនៅកន្លែងនិងរថយន្តដែលជាមធ្យោបាយបំផ្លាញព្រៃឈើ។