សម្ដេចនាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុន សែន បានឯកភាពចំពោះការស្នើសុំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ……

| | 0 Comments

សម្ដេចនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការស្នើសុំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ លោកស្នើសុំការអនុញ្ញាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលបានស្នើសុំបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ។ក្រៅពីការផ្ដន្ទាទោសនិងពិន័យជាប្រាក់និងស្នើសុំចារឈ្មោះឧក្រិដ្ឋជននៅលើផ្ទាំងសិលាដាក់តាំងនៅកន្លែងនិងរថយន្តដែលជាមធ្យោបាយបំផ្លាញព្រៃឈើកាលពីថ្ងៃទី២២ ខែសីហា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឯកភាពចំពោះសំណើរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយនឹងស្ថាប័នមានសមត្ថកិច្ច ក្នុងការអនុវត្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្ត។ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់ជនល្មើសទាំងអស់ហើយនឹងយកទ្រព្យសម្បត្តិទាំងអស់នោះដាក់មកជារបស់រដ្ឋ។ ហើយលោកស្នើសុំការអនុញ្ញាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលបានស្នើសុំបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ។ក្រៅពីការផ្ដន្ទាទោសនិងពិន័យជាប្រាក់និងស្នើសុំចារឈ្មោះឧក្រិដ្ឋជននៅលើផ្ទាំងសិលាដាក់តាំងនៅកន្លែងនិងរថយន្តដែលជាមធ្យោបាយបំផ្លាញព្រៃឈើ។

Leave a Reply

Your email address will not be published. Required fields are marked *