ក្រសួងការពារជាតិ បានចេញប្រកាសមួយលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ…..

| | 0 Comments

(ភ្នំពេញ)៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសមួយលុបឈ្មោះ លោក ផែង វណ្ណៈ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចាប់ពីពេលនេះតទៅ។ បើយោងតាមសេចក្តីប្រកាសបានបព្ចាក់អោយដឹងថា៖ លុបឈ្មោះចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទចំពោះវរសេនីយទោ ផែង វណ្ណៈអត្តលេខ ១៦៥៧៤៧ នាយទាហានរង់ចាំការងារ ទីចាតការបុគ្គលិក អគ្គបញ្ចាការដ្ឋា។ ដោយប្រព្រឹត្តខុសនឹងច្បាប់លក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

Leave a Reply

Your email address will not be published. Required fields are marked *