រឿងរ៉ាវដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខ្មាន់កាំភ្លើងបានធ្វើការបាញ់ប្រហារសម្លាប់ លោកគ្រូបង្រៀនម្នាក់ នៅកណ្តាលអធ្រាត្រ ឥឡូវនេះ ការពិតត្រូវបានលាតត្រដាងហើយ……

| | 0 Comments

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រឿងរ៉ាវដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខ្មាន់កាំភ្លើងបានធ្វើការបាញ់ប្រហារសម្លាប់ លោកគ្រូបង្រៀនម្នាក់ នៅកណ្តាលអធ្រាត្រ ឥឡូវនេះ ការពិតត្រូវបានលាតត្រដាងហើយ សមត្ថកិច្ចស្រាវជ្រាវរហូតចាប់បាន ឃាតកបាញ់សម្លាប់ហើយ គឺជាប្រពន្ធ ដែលជួលឃាតកជាបក្សពួកសម្លាប់ប្តីខ្លួន នៅល្ងាចថ្ងៃទី២៩ ខែសីហានេះ។ ជនជាប់ចោទដែលសមត្ថកិច្ចបានចាប់ខ្លួនខាងលើ ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន ភេទស្រីអាយុ២៦ឆ្នាំ គ្មានមុខរបរស្នាក់នៅជាមួយប្តី នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។ជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវបានចាប់ខ្លួនក្រោយពេលប៉ូលិសជំនាញព្រហ្មទណ្ឌបានធ្វើការស៊ើបសួរស្រាវជ្រាវអ្នកជិតខាងរួមទាំងសាច់ញាតិខាងជនរងគ្រោះ បានដឹងតម្រុយមកថា កន្លងមកជនសង្ស័យជាប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នាជាមួយប្តី ក៏ហៅមកសាកសួរ ដេញដោលជាច្រើន ចំណុចគួរឲ្យសង្ស័យ។ ទីបញ្ចប់ជនសង្ស័យជាប្រពន្ធបានសារភាពប្រាប់សមត្ថកិច្ចថា នាងជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯង ដោយសារជនរងគ្រោះជាប្តីរស់នៅមិនចុះសម្រុងនឹងគ្នាទើបនាងសម្រេចចិត្តធ្វើដូច្នេះ។

Leave a Reply

Your email address will not be published. Required fields are marked *