សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច បញ្ចប់តួនាទីជាទីប្រក្សារបស់ភិក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ បន្ទាប់ពីផ្ទុះរឿងអាស្រូវលួចដីវត្តលក់……

| | 0 Comments

(ភ្នំពេញ)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច បញ្ចប់តួនាទីជាទីប្រក្សារបស់ភិក្ខុ សេង ថង ចៅអធិការវត្តគោកបញ្ជាន់ បន្ទាប់ពីផ្ទុះរឿងអាស្រូវលួចដីវត្តលក់។ ព្រះចៅអធិការវត្តគោកបញ្ជាន់ ព្រះអង្គ សេង ថងស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះសង្ឃអង្គនេះ បានបើកកិច្ចសហប្រតិបត្តិការជាមួយអាចារ្យ និងគណៈកម្មការវត្ត លួចលក់ដីវត្តចំនួន ២ទីតាំង បង្កភាពក្តៅក្រហាយដល់ប្រជាពុទ្ធបរិស័ទ ដែលឈានដល់មានរឿងនឹងគ្នានៅតុលាការក្រុងភ្នំពេញ។ ក្រោយមកអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ ប៉ាង លីដា បានចុះទៅបង្ក្រាបបទល្មើសរំលោភយកដីស្រះវត្ត ឃាត់ខ្លួនបានបុរសម្នាក់ឈ្មោះ ហង្ស ពេជ្រ ជាមេការរបស់ លោក ហេង ចេស្តា បញ្ជូនទៅតុលាការដាក់គុកតាមច្បាប់។បន្ទាប់ពីរឿងរ៉ាវ លួចលក់ដីស្រះព្រះទន្លេ និងដីផ្លូវចូលវត្ត ផ្ទុះកាន់តែធំៗទៅ ក្រសួងធម្មការ និងសាសនា បានសហការជាមន្ត្រីមន្ត្រីជំនាញពាក់ព័ន្ធ ចុះទៅស្រាវជ្រាវដល់វត្តគោកបញ្ជាន់តែម្តង ដើម្បីរកឲ្យឃើញការពិត។ ទំនងជាដោយសារតែការពិតត្រូវបានលាតត្រដាងយ៉ាងច្បាស់បែបនេះហើយទើប ឈានដល់ការបញ្ចប់តូនាទីរបស់ព្រះអង្គ សេង ថង ដើម្បីរងចាំចំណាត់ការរបស់តុលាការលើករណីនេះជាបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *