ប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា បានធ្វើដំណើរមក ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី១៤ ដែលដណ្ដើមបានមេដាយ ៥គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី១៤……

| | 0 Comments

(ភ្នំពេញ)៖ល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា បានធ្វើដំណើរមក ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី១៤ ដែលដណ្ដើមបានមេដាយ ៥គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី១៤ សម្រាប់យុវជនថ្នាល និងលើកទី២១ សម្រាប់ក្រុមជម្រើសជាតិ នៅប្រទេសប៊ុលហ្គារី កាលពីពេលថ្មីៗ ប្រកបដោយសុវត្ថិភាព ។ក្រោយមកដល់មាតុភូមិវិញ ថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករ ដែលដណ្ដើមបានជយលាភី បានបញ្ជាក់ថា ភាពជោគជ័យលើកនេះ មិនត្រឹមតែកើតចេញពីការខិតខំប្រឹងប្រែងរបស់អត្តពលិកម្នាក់ៗ គ្រូបង្វឹក និងថ្នាក់ដឹកនាំសហព័ន្ធនោះទេ ពិសេសគឺមានការរួមចំណែកដ៏សំខាន់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាផងដែរ ដែលបានបង្ហោះសារអបអរសាទរ និងជូនពរដល់អត្តពលិកកម្ពុជា ។សូមរំឭកថា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារក្រោយកីឡាករ ប៉ាល់ ជីវ័ន ឈ្នះមេដាយមាសថា «សូមអបអរសាទរដល់កីឡាករតេក្វាន់ដូកម្ពុជា ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF Taekwon-Do World Championship 2019 នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី…។ នេះគឺជាមោទនភាពថ្មីមួយទៀត ដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ»។លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានភ្ជាប់ជាមួយសារជូនពរថា «សូមជូនពរកីឡាករកីឡាការនីកម្ពុជា សូមព្យាយាមហ្វឹកហាត់បន្ថែម ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (SEA GAME) ក្នុងឆ្នាំ ២០២៣» ។

Leave a Reply

Your email address will not be published. Required fields are marked *