នគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការបង្រ្កាបជនសង្ស័យមួយក្រុមចំនួន ១៥នាក់ ដែលសង្ស័យជាក្រុមមុខសញ្ញាឆក់ប្លន់ នៅខណ្ឌសែនសុខ…….

| | 0 Comments

(ភ្នំពេញ)៖ នគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការបង្រ្កាបជនសង្ស័យមួយក្រុមចំនួន ១៥នាក់ ដែលសង្ស័យជាក្រុមមុខសញ្ញាឆក់ប្លន់ នៅខណ្ឌសែនសុខនោះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាននៅមុខព្រលាន យន្តហោះពោធិ៍ចិនតុង ដែលក្រុមជនសង្ស័យទាំងនោះ កំពុងជិះម៉ូតូឆ្វែលទៅឆ្វែលមក នៅលើផ្លូវសហព័ន្ធរុស្ស៊ីប្រុងធ្វើសកម្មភាព។ មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២៖ ឈ្មោះ រិន រ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រកដ, ទី៣៖ឈ្មោះ រ៉ុង សុផា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៤៖ ឈ្មោះ សូត ឡៃហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៥៖ ឈ្មោះ ហឿន បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៦៖ ឈ្មោះ ទេស ណារដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៧៖ ឈ្មោះ ម៉ន ឈុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី៨៖ ឈ្មោះ សុខ គាភ ភេទប្រុស អាយ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងបក្ខពួក២នាក់ មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ។
ក្រុមជនសង្ស័យ ១០នាក់ ក្នុងចំណោមបក្ខពួក១៥នាក់នោះ ជាប់ពាក់ព័ន្ធ និងករណីឆក់និងប្លន់ ក្នុងទឹកដីខណ្ឌសែនសុខ។ ដោយឡែក បក្ខពួក៥ នាក់ទៀត ដោយមិនមានជាប់ពាក់ព័ន្ធ នឹងករណីទាំងនោះ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងឲ្យឪពុកម្ដាយមកធានាឲ្យត្រឡប់ទៅផ្ទះវិញ។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការទៅតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *