នាព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៩នេះ សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការបញ្ជូនខ្លួន សាហាយនិងស្រ្តីជាប្រពន្ធ ដែលហ៊ានផ្សំគំនិតជាមួយសាហាយបាញ់សម្លាប់ ប្តីរបស់ខ្លួន រួមទំាងបក្សពួក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់…….

| | 0 Comments

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៩នេះ សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការបញ្ជូនខ្លួន សាហាយនិងស្រ្តីជាប្រពន្ធដែលមានឈ្មោះ ឃឿន ស៊ី ហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ដែលហ៊ានផ្សំគំនិតជាមួយសាហាយបាញ់សម្លាប់ ប្តីរបស់ខ្លួន រួមទំាងបក្សពួក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកកាលពីកណ្តាលអធ្រាត្រ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង ដែលបានបង្កឲ្យបុរសម្នាក់ជា គ្រូបង្រៀនបានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុ ចំណែកខ្មាន់កាំភ្លើង ក៏បានរត់គេចបាត់ដោយសុវត្ថិភាព។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត ដោយបានធ្វើការសាកសួរ អ្នកជិតខាង រួមទាំងសាច់ញាតិខាងជនរងគ្រោះ (សព) ទើបបានទទួលតម្រុយមកថា កន្លងមកជនសង្ស័យជាប្រពន្ធ រស់នៅមិនចុះសម្រុងនឹងគ្នាជាមួយ ប្តី សមត្ថកិច្ចក៏បានសាកសួរដេញដោលប្រពន្ធរងគ្រោះ។
ក្រោយពីសមត្ថកិច្ចបានធ្វើការ សាកសួររួចមក ក៏មានចំណុច គួរឲ្យសង្ស័យ ដោយដំបូងនាងបានកុហកប៉ូលិសថា ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថា ជនរងគ្រោះទៅធ្វើបុណ្យ នៅឯស្រុកកំណើត ស្ថិតក្នុងភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទៅវិញ។
យ៉ាងណាទីបំផុត ជនសង្ស័យដែលជាប្រពន្ធ ក៏បានសារភាព ប្រាប់សមត្ថកិច្ចថា៖”នាងជាអ្នករៀបចំផែនការ បាញ់សម្លាប់ប្តីរបស់ខ្លួនឯង ដោយសារជនរងគ្រោះជាប្តី រស់នៅមិនចុះសម្រុងនឹងគ្នា ទើបនាងសម្រេចចិត្តដូច្នេះ”។

Leave a Reply

Your email address will not be published. Required fields are marked *