មន្រ្តីធំៗ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពីររូបត្រូវបានព្រះរាជអាជ្ញាកោះហៅសាកសួរជាបន្ដបន្ទាប់ ករណីពាក់ព័ន្ធការផ្ដល់ដីសម្បទានជិត ១០០០០ហិចតា ទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត………

| | 0 Comments

ខេត្តមណ្ឌលគិរី ៖ ឧត្តមសេនីយ៍ សៅ សុខា ចុះបង្ក្រាបបទល្មើសព្រៃឈើជាលក្ខណៈទ្រង់ទ្រាយធំនៅភូមិភាគឥសាន្ដរបស់គណៈកម្មកាជាតិដើម្បីទប់ស្កាត់បង្កានិងបង្ក្រាបបទល្មើសធន់ធានធម្មជាតិ។ បានរកឃើញអ្នកពាក់ព័ន្ធការរកស៊ីបទល្មើសព្រៃជាបន្តបន្ទាប់និងបានចាប់ខ្លួនឧកញ៉ាអ្នកពាក់ព័ន្ធនិងមនុស្សមួយចំនួន ជាមួយគ្នានេះមន្ដ្រីគ្រាក់ៗពីររូបនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ត្រូវបានលោកព្រះរាជអាជ្ញា ហៀង សុភក្រ្ដ ហៅសួរនាំជាបន្តបន្ទាប់ផងដែរ ពាក់ព័ន្ធការផ្ដលដីសម្បទានជិត១ ម៉ឺនហិចតាឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត ។

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានបន្តការកោះអញ្ជើញ​ ឯកឧត្តម ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច និង​​ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលបំភ្លឺ នៅចំពោះមុខតំណាងអយ្យការផងដែរ ។

បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ ក្រៅពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម ក៏មានមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ, ថៅកែក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចជាជនជាតិចិន, មន្ត្រីក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើជាង ២០នាក់ទៀត ក៏ត្រូវតំណាងអយ្យការកោះហៅឲ្យចូលខ្លួនបំភ្លឺផងដែរ ។

ក្នុងនោះមាន ឧកញ៉ា ស៊ឹង សំអុល ថៅកែឈើប្រចាំខេត្តមណ្ឌលគិរី និងកូនចៅ ៣នាក់ទៀត រួមជាមួយមន្ត្រីជំនាញព្រៃឈើ ២នាក់ និងជនជាតិវៀតណាម ២នាក់ផង ត្រូវបានតុលាការ ខេត្តមណ្ឌលគិរី ឃុំខ្លួនជាបណ្តោះអាសន្ន ពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ។

Leave a Reply

Your email address will not be published. Required fields are marked *