លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លៀតពីការងារដ៏មមាញឹករបស់ខ្លួនអនុញ្ញាតឱ្យ ហុង ភារិន បានចូលជួបសម្តែងការគួរសម និងផ្តល់ដំបូន្មានមួយចំនួនសម្រាប់ឱ្យនិស្សិតរូបនេះស្វែងរកភាពជោគជ័យក្នុងជីវិត……

| | 0 Comments

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ បានឆ្លៀតពីការងារមមាញឹករបស់ខ្លួនអនុញ្ញាតឱ្យ ហុង ភារិន បានចូលជួបសម្តែងការគួរសម និងផ្តល់ដំបូន្មានមួយចំនួនសម្រាប់ឱ្យនិស្សិតរូបនេះស្វែងរកភាពជោគជ័យក្នុងជីវិត។ ហើយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ជូននូវឃ្លាទូន្មានជាភាសាអង់គ្លេសថា «I Must Study Harder» ប្រែថា «ខ្ញុំដាច់ខាតត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឲ្យកាន់តែខ្លាំងឡើង» ដល់និស្សិត ហុង ភារិន ដើម្បីជំរុញលើកទឹកចិត្តឱ្យ ភារិន កាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត។ កាលពីពេលថ្មីៗនេះ និស្សិត ហុង ភារិន បានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជា «អច្ឆរិយកម្ពុជា» ថែមទៀតផង។ ក្តីសុបិន្តរបស់និស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រឆ្នាំទី៤រូបនេះ គឺចង់យកចំណេះដឹងដែលខ្លួនបានខិតខំរៀនសូត្រមកអភិវឌ្ឍប្រទេសជាតិ។ ហើយនិស្សិត ហុង ភារិន មានបំណងចូលរួមប្រកួតសមត្ថភាពនៃការចងចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូ ខាងមុខនេះ នៅប្រទេសចិន ក្នុងគោលបំណងបង្ហាញពីសមត្ថភាពកូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *