| | 0 Comments

ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់តំណែងលោក សេង សុវណ្ណារ៉ា ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌……

(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់តំណែងលោក សេង សុវណ្ណារ៉ា ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ដែលនៅក្នុងព្រះរាជក្រឹត្យ បានបញ្ចាក់ថា៖ បញ្ចប់មុខតំណែងឯកឧត្តមសេង សុវណ្ណារ៉ា ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ហើយក្នុងព្រះរាជក្រឹត្យបានបញ្ចាក់ទៀតថា សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។ សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលកន្លងទៅក៏បានសម្រេចដកលោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចេញពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី ហើយដាក់ជំនួសមកវិញដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី រឿងរ៉ាវពាក់ព័ន្ធការរំលោភយកដីរដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

| | 0 Comments

ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានប្រជុំផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចស្រុកជាំក្សាន្ត អោយត្រៀមលក្ខណៈជម្លៀសប្រជាជន ចំនួន ៤ភូមិ ក្នុង ២ឃុំ…….

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅម៉ោង ៦ និង ៣០នាទី ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានប្រជុំផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចស្រុកជាំក្សាន្ត អោយត្រៀមលក្ខណៈជម្លៀសប្រជាជន ចំនួន ៤ភូមិ ក្នុង ២ឃុំ រួមមាន៖ ១-ភូមិរបុញ ២-ភូមិសែនតេជះ ៣-ភូមិមរកតតេជោ ក្នុងឃុំមរកត និង១ភូមិទៀត គឺភូមិសែនរុងរឿង៥ ក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត អោយមកស្នាក់ជានៅគោលដៅចំណុចស្រះម្លិះ និងវត្តទួលអណ្តែត ក្នុងស្រុកជាំក្សាន្ត ក្នុងករណីអាសន្នឈានទៅដល់ការផ្ទុះអាវុធ។

| | 0 Comments

ទិដ្ឋភាពបាក់ស្រុតអាគារក្នុងករណីគ្រោះអគ្គីភ័យឆាបឆេះសិប្បកម្មផលិតពូកយ៉ាងសន្ធោសន្ធៅហេតុការណ៍នេះស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានវិដេអូ)……

(ភ្នំពេញ)៖ ទិដ្ឋភាពបាក់ស្រុតអាគារក្នុងករណីគ្រោះអគ្គីភ័យឆាបឆេះសិប្បកម្មផលិតពូកយ៉ាងសន្ធោសន្ធៅហេតុការណ៍នេះស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោងជាង១រសៀល ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ៕ហេតុការណ៍នេះបានកើតឡើងអស់ជាង៨ម៉ោង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះកំពុងចុះទៅអន្តរាគមន៍នៅទីនោះ។ (មានវិដេអូ)៖

| | 0 Comments

ក្រសួងសាធារណការ និងដឹកជញ្ចូន បានចេញសេច្ចក្តីប្រកាសអន្តរក្រសួងស្ដីពី ការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ចាប់ពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៩……..

ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ចូន បានចេញសេច្ចក្តីប្រកាសអន្តរក្រសួងស្ដីពី ការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ចាប់ពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៩។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ចូន បានសរសេររៀបរាប់ថា៖ ប្រកាសអន្តរក្រសួង ស្ដីពី ការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ចាប់ពីថ្ងៃទី២៦ សីហា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋអាចទិញ ឬ ជ្រើសរើសយកលេខមួយចំនួន ដែលនឹងធ្វើការបញ្ចុះថ្លៃដូចខាងក្រោម៖ – ថយចាប់ពី ១ស៊េរី៖ បញ្ចុះថ្លៃ ៥០% – ថយចាប់ពី ២ស៊េរី៖ បញ្ចុះថ្លៃ ៧៥% – ថយចាប់ពី ៣ស៊េរី៖ បញ្ចុះថ្លៃ ៩០% – ថយចាប់ពី ៤ស៊េរី៖ បញ្ចុះថ្លៃ ៩៥% – ថយចាប់ពី ៥ស៊េរីទៅ៖ បញ្ចុះថ្លៃ ១០០% (មិនគិតថ្លៃ) ::: ទិញលេខ […]

| | 0 Comments

សាហាវម៉េស ករណីឃាតកម្មមួយករណី បណ្តាលអោយក្មេងស្រីម្នាក់អាយុ១២ឆ្នាំព្រមទាំងឪពុកស្លាប់បាត់បង់ជីវិត និងម្តាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត….

(ក្រុងព្រះសីហនុ)៖ នៅវេលាម៉ោង៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដែលស្ថិតនៅក្រុមទី៧ ភូមិ៣សង្កាត់លេខ២ក្រុងព្រះសីហនុ មានករណីឃាតកម្មមួយករណីបណ្តាលអោយ ឪពុកអាយុ ៤៣ឆ្នាំនិងកូនស្រីម្នាក់អាយុ១២ឆ្នាំស្លាប់បាត់បង់ជីវិត ហើយម្តាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) ឪពុកមានឈ្មោះ លី ខេង ភេទប្រុស អាយុ ៤៣ឆ្នាំមុខរបរ ម៉ៅការ(ស្លាប់) និង កូនស្រីឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (ស្លាប់) ម្តាយឈ្មោះ ម៉ឹង ចាន់ផល ភេទស្រី អាយុ ៤១ មុខរបរ អ៊ុតសក់ កំពុងសង្គ្រោះនៅពេទ្យបង្អែកខេត្តព្រះសីហនុ។

| | 0 Comments

ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេកច្តីប្រកាសព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖ ១៩ សីហា ២០១៩…….

នៅរសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ នេះ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេកច្តីប្រកាសព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖ ១៩ សីហា ២០១៩ ដែលមានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។ ដែលទើបបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២០ ខែសីហានេះ។ក្រសួងអប់រំបញ្ជាក់ថា ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតី កើតមានឡើងគួរឲ្យកត់សម្គាល់នោះទេ។

| | 0 Comments

ទោះខ្លួន ពិកាទាំងដៃ ទាំងជើង ក៏ដោយ ក៏នៅតែតស៊ូខំរៀនសូត្រដើម្បី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ….

នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ បេក្ខជនប្រឡងម្នាក់ ឈ្មោះ ទុយ សុខដុង រៀននៅវិទ្យាល័យស្ទឹងសែន ដែលមានការខិតខំតស៊ូរៀនសូត្រ បើទោះខ្លួនពិកាទាំងដៃ ទាំងជើងក៏ដោយក៏នៅតែខំតស៊ូរៀនដែរ។ សូមកោតសរសើរចំពោះប្អូនប្រុសដែលខិតខំរៀនសូត្រទោះប្អូនពិកា ទាំងដៃទាំងជើងក៏ដោយក៏នៅតែប្អូនតស៊ូ ហើយក៏សូមជូនពរប្អូនអោយទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផងដែរ ។ គួររំលឹកឡើងវិញបន្តិចផងដែរថា ដំណើរការសំណេរ នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ៕

| | 0 Comments

ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃដំបូង ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ចំនួនបេក្ខជនអវត្តមាន ចំនួន១,៦១៩នាក់ ស្រី៦២១នាក់ ជាភាគរយ១.៣៨%……….

(ភ្នំពេញ)៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃដំបូង ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ចំនួនបេក្ខជនអវត្តមាន ចំនួន១,៦១៩នាក់ ស្រី៦២១នាក់ ជាភាគរយ១.៣៨%។ សម្រាប់បេក្ខជន ដែលមានបញ្ហាសុខភាពវិញ មានចំនួន១៩ករណី ប៉ុន្ដែអាចដំណើរការប្រឡងបន្ដទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ ដែលប្រចាំការនៅមណ្ឌលប្រឡង។ ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។  

| | 0 Comments

ល្បីទៀតហើយ! ឃាត់ខ្លួនព្រះចៅអធិការវត្តមួយអង្គដែលបានពាក់ព័ន្ធនឹងការសម្លាប់អ្នករត់ម៉ូតូឌុប ចោលសាកសពនៅគុម្ពោធជិតស្ពានអង្លង់វែង មូលហេតុខឹងជនរងគ្រោះទារប្រាក់ជំពាក់ចំនួន៤ ៥០០ដុល្លារអាមេរិក និងដឹងរឿងព្រះចៅអធិការវត្តអង្គនោះមានស្រីញី……….

(ឧត្តមានជ័យ)៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នគរបាលខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួនព្រះចៅអធិការវត្តមួយអង្គដែលបានពាក់ព័ន្ធនឹងការសម្លាប់អ្នករត់ម៉ូតូឌុប ចោលសាកសពនៅគុម្ពោធជិតស្ពានអង្លង់វែង មូលហេតុខឹងជនរងគ្រោះទារប្រាក់ជំពាក់ចំនួន៤ ៥០០ដុល្លារអាមេរិក និងដឹងរឿងព្រះចៅអធិការវត្តអង្គនោះមានស្រីញី។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំព្រះចៅអធិការវត្តជាឃាតកអង្គនោះ ទៅបង្ហាញកន្លែងកើតហេតុ និងធ្វើត្រាប់អំពីសកម្មភាពដែលសង្ឃនោះបានធ្វើសកម្មភាពសម្លាប់អ្នករត់មូតូឌុប។

| | 0 Comments

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភប្រាក់ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ នឹងទទួលបានម្នាក់ចំនួន៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ……..

(ភ្នំពេញ ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភប្រាក់ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ នឹងទទួលបានម្នាក់ប្រាក់ចំនួន៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ។ រាជរដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ។ អនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។ សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ចេញនូវគោលការណ៍ដំឡើងប្រាក់បៀវត្ស២លើកក្នុង១ឆ្នាំ គឺការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា ដែលជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ គឺដើម្បីលើកស្ទួយជីវភាពរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ៕