| | 0 Comments

ល្បីមេបាញ់អាប៉ោងឈ្មោះ ផល្លា ចំណាយលុយ៦០០ ដុល្លារក្នុង១ថ្ងៃដើម្បីរត់ការបើកល្បែង

ខេត្តកំពង់ចាម ៖ មានទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងស៊ីសងចាញ់ឈ្នះក្នុងលក្ខណៈទ្រង់ទ្រាយធំ ១គូពី៥០ម៉ឺនរៀល ទៅ៤លានរៀល កំពុងដំណើរការបើកលេងយ៉ាងរលូនចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៥ល្ងាច នៅចំណុច ភូមិក្បាលកោះ ឃុំកោះថ្មី ស្រុកកោះសូទិន ដែលមានឈ្មោះ ឡែន , ឈ្មោះ ប្រុស ហៅ (ប្រុសទឹកក្រូច) , ឈ្មោះ ណាល់ ហៅ (ណាល់ស្រមោច) គ្រប់គ្រងសង្វៀនបញ្ជល់មាន់ និងឈ្មោះ ផល្លា ជាមេបាញ់អាប៉ោង។ ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងទៀតថា ឈ្មោះ ផល្លា ដែលជាមេបាញ់អាប៉ោង គឺជាអ្នកផ្តល់លុយឲ្យទៅឈ្មោះ ណាក់ ហៅ (ណាក់ទឹកក្រូច) ចេញមុខរត់ការដែលក្នុង១ថ្ងៃបានធ្វើការចំណាយលុយចំនួន៦០០ដុល្លារ និង១៧ម៉ឺនរៀលដើម្បីបិទភ្នែកសមត្ថកិច្ច និងអាជ្ញាធរនៅក្នុងខេត្តកំពង់ចាម ប៉ុន្តែទោះជាយ៉ាងណា សេចក្តីរាយការណ៍ខាងលើមិនបានបញ្ជាក់ទេថា តើការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗរបស់មេបនល្បែងរូបនេះ បានចំណាយបង់ទៅឲ្យខាងស្ថាប័នណាខ្លះទេ ទើបសូម្បីតែលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមក៏មិនហ៊ានធ្វើការបង្ក្រាបទីតាំងបនល្បែងរបស់ឈ្មោះ ឡែន , ឈ្មោះ ប្រុស ឈ្មោះ ណាក់ និង ឈ្មោះ […]

| | 0 Comments

វគ្គបណ្តុះបណ្តាលស្តីពីការថែទាំ និងជួសជុលឧបករណ៍ សម្ភារ អនាម័យដល់គណៈកម្មការថែទាំ និងជួសជុលឧបករណ៍សម្ភារអនាម័យ

ខេត្តស្វាយរៀង ៖ នៅថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា គម្រោងបង្កើននិរន្តរភាពការប្រើប្រាស់ទឹកស្អាត និងអនុវត្តន៍អនាម័យ

| | 0 Comments

រោងចក្រ​អគ្គិសនី​ដើរ​ ដោយ​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះសីហនុ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ខែកញ្ញា​ឆ្នាំនេះ

​ភ្នំពេញ ៖ សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​វិស័យ​អគ្គិសនី គឺ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ដែលមាន​អនុភាព​១៥០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្ត​ព្រះសីហនុ គ្រោង​ដាក់​ឲ្យ​ដំណើរការ នៅ​ខែកញ្ញា ឆ្នាំ​២០១៩​ខាងមុខនេះ​។​ នេះបើយោងបញ្ជាក់របស់លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ជា​អគ្គនាយក​អគ្គិសនី​កម្ពុជាបានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន។ ​​លោក​បាន​បញ្ជាក់ទៀតថា គម្រោង​នេះ​ស្ថិតក្រោម​ការសាងសង់​ជាង​២​ឆ្នាំ​រួចហើយ ដោយ​ប្រើ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន General Electric (GE) អាមេរិក និង​ដំឡើង​ដោយ​ក្រុមហ៊ុន Toshiba ជប៉ុន​។ ​រោងចក្រ​នេះ​មាន​ទីតាំងនៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ហើយ​មាន​អនុភាព​រហូតដល់​១៥០​មេ​ហ្គា​វ៉ា​ត់ ​សូមបញ្ជាក់ថា រោងចក្រ​ថាមពល​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន​របស់​ម៉ាឡេស៊ី ដែលមាន​ឈ្មោះថា Cambodia Energy II Co.,Ltd ហើយ​សម្រាប់​ការផ្គត់ផ្គង់​សម្ភារ និង​បរិក្ខារ​អគ្គិសនី គឺ​ក្រុមហ៊ុន GE ជា​អ្នកទទួលខុសត្រូវ ចាប់ពី​រោងចក្រ​រហូតដល់​បណ្តាញ​ចែកចាយ​៕